ជនវាយប្រហារគ្រាប់បែកនៅព្រលានយន្តហោះទីក្រុងអ៊ីស្តង់ប៊ុលជាជនជាតិរុស្ស៊ី អូបេគីស្ថាន និង Kyrgyz

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៦

មន្ត្រីរដ្ឋាភិបាលប្រទេសទួរគីនិយាយកាលពីថ្ងៃព្រហស្បតិ៍ថាជនសង្ស័យអ៊ីស្លាម ៣នាក់ដែលធ្វើការវាយប្រហារដោយកាំភ្លើង និងបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់ជិវិតមនុស្ស ៤៤នាក់នៅព្រលានយន្តហោះទីក្រុងអ៊ីស្តង់ប៊ុលនោះជាជនជាតិរុស្ស៊ី ជនជាតិអូបេគីស្ថាន និងជនជាតិ Kyrgyz។ ការវាយប្រហារមកលើព្រលានយន្តហោះដ៏មមាញឹកបំផុតនៅក្នុងពិភពលោកមួយនេះជាការវាយប្រហារដែលសម្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសទួរគីឆ្នាំនេះ។ ជនបំផ្ទុះគ្រាប់បែកទាំង ៣នាក់បានបើកការបាញ់ប្រហារដើម្បីបង្កើតការភ័យស្លន់ស្លោនៅខាងក្រៅច្រកចេញចូលជាមុន បន្ទាប់មកពួកគេ ២នាក់សម្រុកចូលទៅក្នុងអាគារស្ថានីយ៍ ហើយក៏បំផ្ទុះខ្លួនរបស់ពួកគេ ជនទី៣បន្តបំផ្ទុះខ្លួនឯងនៅច្រកចេញចូល។ គួរបញ្ជាក់ផងដែរថាមន្ត្រីរូបនេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីអត្តសញ្ញាតិ និងឈ្មោះរបស់ជនវាយប្រហារទាំង៣នាក់នេះទេ ដោយសារព័ត៌មានលម្អិតនៃការស៊ើបអង្កេតមិនទាន់ផ្សព្វផ្សាយនៅឡើយ៕

ISTANBUL 01-07-16