យ៉ាងហោចណាស់មានមនុស្ស១២៥នាក់ស្លាប់ដោយសារការវាយប្រហារគ្រាប់បែកក្នុងទីក្រុងបាដាដ

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៦

ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តដឹកទំនិញមួយគ្រឿងមកលើផ្សារមួយកន្លែងក្នុងទីក្រុងបាដាសម្លាប់មនុស្សប្រមាណជាង ១០០នាក់។ ការវាយប្រហារនៅយប់ថ្ងៃសៅរ៍ក្នុងតំបន់ Karrada សម្លាប់មនុស្សយ៉ាងហោចណាស់ ១២៥នាក់ក្នុងនោះមានកុមារ ២៥នាក់ ស្ត្រី២០នាក់ និង១៤៧នាក់ផ្សេងទៀតរងរបួស។  ខណៈដែលមនុស្សកំពុងប្រមូលផ្តុំគ្នាដើម្បីមើលការប្រកួតបាល់ទាត់ រថយន្តដឹកទំនិញដែលផ្ទុកគ្រាប់បែកបានផ្ទុះឡើង។ គួរបញ្ជាក់ផងដែរថាក្រុមឧទ្ទាម ISIS អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕

Baghdad 04-07-16