ផ្ទុះនៅក្រៅទីកុងស៊ុលសហរដ្ឋអាមេរិកក្នុងប្រទេសអារ៉ាប៊ីសាអូឌីតខណៈដែលប៉ូលិសព្យាយាមបញ្ឈប់ជនបំផ្ទុះគ្រាប់បែកអត្តឃាត

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៦

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាកងកម្លាំងសន្តិសុខប្រទេសអារ៉ាប៊ីសាអូឌីតបានបាញ់សម្លាប់ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់នៅក្រៅទីកុងស៊ុលសហរដ្ឋអាមេរិកក្នុងទីក្រុង Jeddah។ ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់នេះត្រូវបានសម្លាប់ខណៈដែលកំពុងព្យាយាមបំផ្ទុះខ្លួនឯងក្នុងការប្រារព្ឋពីធីបុណ្យថ្ងៃទី ៤ ខែកក្កដា របស់ជនជាតិអាមេរិក។ យោងតាមប្រភពព័ត៌មាន មានមន្ត្រីប៉ូលិស ២នាក់រងរបួសអំឡុងពេលការវាយប្រហារនេះ។ ជនភេរវរករបានចតឡានរបស់ខ្លួននៅខាងក្រៅមន្ទីរពេទ្យមួយកន្លែងក្បែរទីកុងស៊ុលនេះនៅម៉ោងប្រមាណជា ០២:១៥ ព្រឹក (ថ្ងៃទី ០៣ កក្កដា) ។ គ្រាប់បែកដែលនៅជាប់ខ្លួនរបស់ភេរវករម្នាក់នេះត្រូវបានផ្ទុះឡើងក្រោយពេលប៉ូលិសបាញ់សម្លាប់គាត់៕

Arab 04-07-16