ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៦
គ្រាប់បែកមួយគ្រាប់បានផ្ទុះឡើងនៅខាងក្រៅវិហារអ៊ីស្លាមមួយកន្លែងក្នុងទីក្រុង Medina ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាតំបន់ទីសក្ការរបស់សាសនាអ៊ីស្លាមកាលពីយប់ថ្ងៃចន្ទ។ មន្ត្រីសន្តិសុខ ៤នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារនេះ។ គួរបញ្ជាក់ផងដែរថា ថ្ងៃចន្ទគឺជាយប់ចុងក្រោយនៃពិធីបុណ្យរ៉ាម៉ាដាន។ មនុស្សរាប់ពាន់នាក់បានជួបជុំគ្នាដើម្បីអធិដ្ឋាននាពេលថ្ងៃលិចនៅវិហារអ៊ីស្លាមនេះ៕