ប្រភពព័ត៌មានពី Rt ចេញផ្សាយថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៦ :
ទីភ្នាក់ងារសារព័ត៌មាន Sputnik រាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សប្រមាណ ៣០ នាក់បានស្លាប់បន្ទាប់ពីជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានវាយប្រហារបំផ្ទុះខ្លួនឯងនៅក្នុងទីក្រុង Hasaka ភាគពាយព្យប្រទេសស៊ីរី ដែលប្រជាជនរស់នៅភាគច្រើនជាជនជាតិឃឺដ។ គួរបញ្ជាក់ផងដែរថា មិនទាន់មានក្រុមណាមួយចេញមុខមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។