ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ០៦ ខែ កក្តដា ឆ្នាំ ២០១៦
កាលពីថ្ងៃពុធនេះតុលាបារាំងបានផ្តន្ទាទោសបុរសវ័យក្មេងចំនួន៧នាក់ដែលស្ថិតនៅក្នុងចំណោមក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាមដែលមានមូលដ្ឋាននៅប្រទេសស៊ីរី រួមទាំងបងប្អូនម្នាក់របស់អ្នកវាយប្រហារអត្តឃាតនៅទីក្រុងប៉ារីសកាលពីខែវិច្ឆិកាកន្លងមកនេះ។ ជនជាប់ចោទទាំងនេះមានអាយុចាប់ពី ២៤ ទៅ ២៧ឆ្នាំត្រូវកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពី ៦ ទៅ ៩ឆ្នាំពីបទចូលរួមជ្រើសរើសសមាជិកក្រុម Jihadi បារាំងដើម្បីចូលរួមជាមួយក្រុមភេរវកម្មរបស់ប្រទេសស៊ីរីក្នុងឆ្នាំ ២០១៣-១៤ និងចូលរួមក្នុងការបណ្តុះបណ្តាលយោធា និងសកម្មភាពផ្សេងទៀត។ លោក Karim Mohamed-Aggad ជាបងប្រុសរបស់ក្រុមការប៉ះបោរម្នាក់ដែលបានវាយប្រហារសាលប្រគំតន្ត្រី Bataclan ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ត្រូវទទួលទោសដាក់ពន្ធធនាគាររយៈពេល ៩ឆ្នាំ ចាប់តាំងពីព្រះរាជអាជ្ញាបាននិយាយថាលោក Karim Mohamed-Aggad គឺជាផ្នែកមួយនៃមេខ្លោង។ លោក Mohamed-Aggad បានអះអាងថារូបលោកបានទៅប្រទេសស៊ីរីក្នុងគោលបំណងមនុស្សធម៌ ហើយបានចោទប្រកាន់រដ្ឋាភិបាលបារាំងថាការកាត់ទោសលើរូបលោកជំនួសប្អូនប្រុសរបស់លោក។ នៅពេលជំនុំជម្រះក្តី បុរសទាំង៧នាក់និយាយថាពួកគេមកប្រទេសបារាំងក្នុងគោលបំណងមនុស្សធម៌មិនមែនក្នុងគោលបំណងសាសនានោះទេដែលបានជំរុញពួកគេចាកចេញពីប្រទេសស៊ីរី។ ពួកគេបានបញ្ជាក់ទៀតថាពួកគេមិនដែលប្រើកាំភ្លើងរបស់ពួកគេឡើយ បើទោះបីជារូបថតដែលបង្ហាញថាពួកគេខ្លះអង្គុយនៅក្នុងភោជនីយដ្ឋានមួយដែលមានកាំភ្លើងនៅលើភ្លៅរបស់ពួកគេក៏ដោយ៕