មនុស្ស២នាក់ស្លាប់ ៩នាក់របួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងប្រទេសបង់ក្លាដេស

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៦

ប្រភពព័ត៌មានពីមន្ត្រីប៉ូលិសបានឲ្យដឹងថាប៉ូលិសបង់ក្លាដែស ២នាក់ស្លាប់ និង៩នាក់ផ្សេងទៀតរងរបួសនាថ្ងៃព្រហស្បតិ៍នេះនៅក្នុងការវាយប្រហារដោយគ្រាប់បែកនៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយកន្លែងក្នុងទីក្រុងដែលកំពុងប្រារព្ធចុងបញ្ចប់នៃពិធីបុណ្យរ៉ាម៉ាដាន។ ការវាយប្រហារមកលើទីតាំងប៉ូលិសនេះគឺនៅជិតតំបន់ដែលមានប្រជាជនប្រមាណ ២០០,០០០នាក់កំពុងប្រមូលផ្តុំអធិស្ឋានក្នុងទីក្រុង Kishoreganj ចម្ងាយប្រមាណ ១៤០គីឡូម៉ែត្រ (៩០ម៉ាយល៍) ភាគឦសាននៃរដ្ឋធានី។ ប្រភពព័ត៌មានបន្តថាជនភេរវករ២នាក់ត្រូវបានសម្លាប់។ ការវាយប្រហារនេះកើតឡើងសារជាថ្មីម្តងទៀតបន្ទាប់ពីពួកសកម្មប្រយុទ្ធបានធ្វើការវាយប្រហារសម្លាប់មនុស្ស២០នាក់ដែលភាគច្រើនជាជនបរទេសនៅហាងកាហ្វេមួយកន្លែងដែលអះអាងធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នោះ៕