២៤នាក់រងរបួសដោយការផ្ទុះនៅលើរថភ្លើងដឹកអ្នកដំណើរនៅតៃវ៉ាន់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦

យ៉ាងហោចណាស់មានមនុស្ស២៤នាក់រងរបួសបន្ទាប់ពីការផ្ទុះនៅក្នុងទូរថភ្លើងមួយនៅឯស្ថានីយ៍រថភ្លើង Songshan ចំកណ្តាលទីក្រុងតៃប៉ិនៃរដ្ឋធានីតៃវ៉ាន់។ យោងទៅតាមទូរទស្សន៍តៃវ៉ាន់បានរាយការណ៍ថានៅមុនម៉ោង១០យប់ម៉ោងនៅក្នុងស្រុកមានសម្លេងផ្ទុះយ៉ាងខ្លាំងនៅក្នុងទូររថភ្លើងទី៦ដែលមានអ្នកដំណើជាច្រើន បន្ទាប់មកភ្លាមៗនោះអណ្តាតភ្លើងក៏បានហ៊ុមព័ទ្ធជិត។ កាសែត The Straits Times និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនផ្សេងទៀតបាននិយាយថាមានការផ្ទុះ៣កន្លែង។ មនុស្សម្នាក់ត្រូវបានគេរាយការណ៍រថារាងកាយរបស់គាត់ ៣០ភាគរយបានរលាក។ កាសែតក្នុងស្រុកមួយបានរាយការណ៍ថាសាក្សីបានឃើញបុរសម្នាក់មានអាយុប្រហែល ៤០ឆ្នាំជាងបានដើរចូរទៅក្នុងទូរថភ្លើងបានដាក់ចុះវត្ថុមួយដូចជារាងបំពង់ដែលមានប្រវែងប្រហែលពី ១៥-២០cm ហើយបានចេញពីរថភ្លើងយ៉ាងលឿន។ អគ្គនាយកទីភ្នាក់ងារប៉ូលិសជាតិលោក Chen Kuo-en បានបញ្ជាក់ថាការផ្ទុះនេះទំនងជាត្រូវបានបង្កឡើងដូចជា “ឧបករណ៍ផាវ” ។ មន្ត្រីប៉ូលិសបានបដិសេធក្នុងការហៅឧប្បត្តិហេតុនេះថាជាការវាយប្រហារដោយភេរវកម្ម៕

Taiwan 08-07-16