ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៦
ប៉ូលិសនៅក្នុងទីក្រុង Dallas ស្ថិតក្នុងការប្រឈមមុខនឹងការវាយប្រហារដោយអ្នកលបបាញ់នាថ្ងៃសុក្រនេះបន្ទាប់ពីអ្នកលបបាញ់នេះបានបាញ់សម្លាប់មន្រ្តីប៉ូលិស៥នាក់ និង៦នាក់ផ្សេងទៀតរងរបួស។ នេះជាការវាយប្រហារមកលើប៉ូលិសដ៏សាហាវបំផុតក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិកក្នុងអំឡុងពេលការធ្វើបាតុកម្មប្រឆាំងនឹងការសម្លាប់បុរសជនជាតិស្បែកខ្មៅ២នាក់ដោយប៉ូលិសក្នុងសប្តាហ៍នេះ។ ប៉ូលិសបានឃុំខ្លួនមនុស្ស៣នាក់បន្ទាប់ពីការបាញ់ប្រហារកាលពីយប់ថ្ងៃព្រហស្បតិ៍ដែលប៉ូលិសរៀបរាប់ថាជាការគ្រោងទុក និងសម្លាប់ដោយប្រុងប្រយ័ត្ន។ មិនទាន់មានព័ត៌មានច្បាស់លាស់នៅឡើយទេទាក់ទងនឹងការជម្រុញឲ្យអ្នកលបបាញ់ធ្វើការវាយប្រហារក្នុងអំឡុងពេលការតវ៉ានេះ។ មេប៉ូលិសទីក្រុង Dallas លោក David Brown និយាយថាអ្នកលបបាញ់ស្ថិតក្នុងទីតាំងណាមួយក្នុងអាគារ ហើយប្រើប្រាស់កាំផ្លើង sinper មកលើមន្ត្រីប៉ូលិសរបស់យើង៕