ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃ ០៨ ខែកក្កដា ឆ្នាំ ២០១៦
កាលពីថ្ងៃចន្ទមានការបំផ្ទុះគ្រាប់បែកអត្តឃាតនៅប្រទេសប៉ាគីស្ថាន។ ការបំផ្ទុះគ្រាប់បែកនេះបានសម្លាប់មន្រ្តីសន្តិសុខ៤នាក់នៅទីសក្ការៈមេឌីណា។ អ្នកនាំពាក្យអង្គភាពប្រឆាំងភេរវកម្មបានប្រាប់ថាអ្នកបោកគ្រាប់បែកមានអាយុប្រមាណ២៦ឆ្នាំជាជនជាតិរ៉ាប៊ីសា អូឌីតធ្លាប់មានប្រវត្តប្រើប្រាស់គ្រឿងញៀន នេះបើយោងតាមការបញ្ជាក់ពីមន្រ្តីអង្គភាព។ នៅថ្ងៃដំណាលគ្នានេះដែរភេរវករ៣នាក់បោកគ្រាប់បែកអត្តឃាតនៅឃ្យាទីក៏ត្រូវបានគេស្គាល់ឈ្មោះដែរ។ ភេរវករទាំង៣នាក់នោះរួមមាន អាដុលរាម៉ាន អាល់អូម៉ា មានអាយុ ២៣ ឆ្នាំ អ៊ីប្រាហាម អាល់អូម៉ា មានអាយុ ២០ ឆ្នាំ និងអាដឌុលការីម អាល់ហូសេន មានអាយុ ២០ ឆ្នាំ។ មន្រ្តីមានសមត្ថកិច្ចបានឲ្យដឹងថាពួកគេទាំង៣នាក់ពុំមានកាន់អត្តសញ្ញាណប័ណ្ណអារ៉ាប៊ីសាអូឌីតនោះទេ។ មន្រ្តីអារ៉ាប៊ីសា អូឌីតនិយាយថាជនជាតិប៉ាគីស្ថាន១២នាក់ក្នុងចំណោមមនុស្ស១៩នាក់ត្រូវចាប់ខ្លួនក្នុងករណីផ្ទុះគ្រាប់បែកក្នុងថ្ងៃតែមួយកាលពីថ្ងៃចន្ទចំនួន៣កន្លែងនៅប្រទេសប៉ាគីស្ថាន៕