ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៦
ការវាយប្រហារតាមអាកាសសម្លាប់ជីវិតមនុស្ស២៣នាក់នៅតំបន់លំហែកាយមួយកន្លែងក្នុងខេត្តអ៊ីដលីប ប្រទេសស៊ីរីខណៈដែលមានមនុស្សយ៉ាងហោចណាស់២៥នាក់ផ្សេងទៀតស្លាប់នៅពេលដែលពួកឧទ្ទាមវាយប្រហារគ្រាប់ផ្លោងមកលើតំបន់ដែលកាន់កាប់ដោយរដ្ឋាភិបាលក្នុងទីក្រុងអាឡេបប៉ូ កាលពីថ្ងៃសុក្រដែលជាថ្ងៃចុងក្រោយនៃបទឈប់បាញ់គ្នាដែលប្រកាសដោយកងទ័ពស៊ីរីនោះ។ តំបន់លំហែតាមមាត់ទន្លេមួយកន្លែងនៅក្នុងទីក្រុង Darkush ក្បែរព្រំដែនប្រទេសទួរគីភាគខាងលិចខេត្តអ៊ីដលីបត្រូវបានកំណត់គោលដៅក្នុងការវាយប្រហារតាមអាកាស។ គួរបញ្ជាក់ផងដែរថាខេត្តអ៊ីដលី និងទីក្រុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមរួមទាំងក្រុម Nusra Front អាល់កៃដាផងដែរ។ ជនរងគ្រោះស្លាប់ និងរងរបួសមកពីក្រុងនានានៅជុំវិញខេត្តនេះដើម្បីចូលរួមរីករាយថ្ងៃឈប់សម្រាកចុងសប្តាហ៍នៃពីធីបុណ្យ Muslim Eid។ យោងតាមមន្រ្តីអង្កេតការណ៍ ចំនួនអ្នកស្លាប់រួមមានស្ត្រី១០នាក់ និងកុមារ២នាក់ ហើយទំនងជាអាចកើនឡើងបន្ថែមទៀត៕