ប្រភពព័ត៌មានពី JOE.IE ចេញផ្សាយថ្ងៃទី ៩ ខែ កក្តដា ឆ្នាំ ២០១៦
កូនប្រុសរបស់ Osama Bin Laden បានគំរាមសងសឹកប្រឆាំងនឹងអាមេរិកចំពោះការធ្វើឃាតឪពុករបស់គាត់ នេះបើយោងតាមសន្ទរកថាដែលចេញផ្សាយតាមអនឡាញ។ ក្នុងសន្ទរកថាមួយដែលចេញផ្សាយដោយអាល់កៃដា គាត់បានសន្យាបន្តជាមួយក្រុមសកម្មប្រយុទ្ធដើម្បីប្រយុទ្ធប្រឆាំងអាមេរិក។ Hamza bin Laden បានសន្យាបន្តជាមួយក្រុមសកម្មប្រយុទ្ធដើម្បីប្រយុទ្ធប្រឆាំងអាមេរិក និងសម្ព័ន្ធភាពរបស់ពួកគេ ក្នុងសន្ទរកថា២១នាទី “ពួកយើងទាំងអស់គ្នាគឺអូសាម៉ា (We Are All Osama)”។ Hamza និយាយ “យើងនឹងបន្តវាយប្រហារអ្នក ហើយកំណត់គោលដៅលើអ្នកក្នុងប្រទេសរបស់អ្នក និងក្រៅប្រទេសដើម្បីឆ្លើយតបទៅនឹងការគាបសង្កត់ប្រជាជន ប៉ាលេស្ទីន អាហ្វកានីស្ថាន ស៊ីរី អ៊ីរ៉ាក់ យេមែន សូមាលី និងទឹកដីមូស្លិមនៅសល់ដែលមិនអាចរស់នៅបានដោយការគាបសង្កត់របស់អ្នក”។ “ចំពោះការសងសឹកដោយប្រជាជាតិអ៊ីស្លាមដើម្បី Sheikh Osama សូមព្រះអាឡាមេត្តករុណាលើគាត់ ដោយសារវាមិនមែនជាការសងសឹកចំពោះតែគ្រួសារ Osama នោះទេ តែវាជាការសងសឹកសម្រាប់ពួកអ្នកដែលការពារសាសនាអ៊ីស្លាម”។ គួរបញ្ជាក់ផងដែរថា Osama Bin Laden បានស្លាប់ក្នុងឆ្នាំ ២០១១ នៅកន្លែងលាក់ខ្លួនជនជាតិប៉ាគីស្ថានដោយកងកម្លាំងអាមេរិកក្រោយពីស្វែងរកគាត់អស់រយៈពេល ១០ឆ្នាំចំពោះមេដឹកនាំអាល់កៃដា។ ឯកសារបានរកឃើញពីបរិវេណក្នុងប្រទេសប៉ាគីស្ថានដែលបានបង្ហាញពីគម្រោងដើម្បីជួបជុំគ្នាវិញនៃ Osama ជាមួយ Hamza ដែលបានធ្វើឡើងក្រោមការឃុំខ្លួនក្នុងផ្ទះនៅប្រទេសអ៊ីរ៉ង់នៅពេលនោះ។ Hamza បច្ចុប្បន្នគឺមានអាយុពាក់កណ្តាល ២០ឆ្នាំ ហើយដែលក្មេងជាងគេក្នុងក្រុមអាល់កៃដានេះ៕