មនុស្ស២០នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នានៅកាស្មៀរ

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៦

យ៉ាងហោចណាស់មានមនុស្ស២០នាក់ស្លាប់ និងប្រមាណជាង ៣០០នាក់ផ្សេងទៀតរងរបួសចាប់តាំងពីថ្ងៃសុក្រនៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ា និងកងកម្លាំងសន្តិសុខក្នុងរដ្ឋកាស្មៀ នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីប៉ូលិស។ អំពើហិង្សានេះបានផ្ទុះឡើងបន្ទាប់ពីលោក Burhan Wani មេបញ្ជាការវ័យ២១ឆ្នាំម្នាក់នៃក្រុមសកម្មប្រយុទ្ធបំបែកខ្លួន Hizbul Mujaheedin ត្រូវគេសម្លាប់កាលពីថ្ងៃសុក្រក្នុងការបាញ់គ្នាជាមួយកងទ័ពប្រទេសឥណ្ឌា និងប៉ូលិសរដ្ឋកាស្មៀរក្នុងស្រុក Kokernag ចម្ងាយប្រមាណ៧០គីឡូម៉ែត្រ (៤៣ ម៉ាយល៍) ភាគខាងត្បូងទីក្រុង Srinagar។ សេចក្តីថ្លែងការណ៍របស់ប៉ូលិសកាលពីថ្ងៃអាទិត្យឲ្យដឹងថាការសម្លាប់លោក Wani ជាជោគជ័យធំបំផុតក្នុងយុទ្ធនាការប្រឆាំងនឹងពួកសកម្មប្រយុទ្ធបំបែកខ្លួននេះ ប៉ុន្តែក្រុមអ្នកប្រឆាំងតវ៉ានឹងការស្លាប់របស់លោក Wani បានធ្វើការវាយប្រហារស្ថានីយ៍ប៉ូលិស និងអគាររដ្ឋាភិបាល។ មនុស្សរាប់ម៉ឺននាក់បានចូលរួមក្នុងពិធីបុណ្យសពរបស់លោក Wani កាលពីថ្ងៃសៅរ៍។ ជនរងគ្រោះក្នុងចំណោមអ្នកស្លាប់នោះគឺជាមន្ត្រីប៉ូលិសម្នាក់ដែលលង់ទឹកស្លាប់កាលពីថ្ងៃសៅរ៍បន្ទាប់ពីហ្វូងមនុស្សរុញរថយន្តរបស់គាត់ចូលទៅក្នុងទន្លេមួយកន្លែងក្នុងក្រុង Sangam៕

Casmia 12-07-16