ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦
យ៉ាងហោចណាស់មនុស្ស២៣នាក់ត្រូវសម្លាប់ និងជាង៥០នាក់ទៀតរងរបួសនៅក្នុងការប៉ះទង្គិចរវាងក្បាលរថភ្លើង២ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីតាលី នេះបើយោងតាមក្រុមអ្នកជួយសង្គ្រោះនៅកន្លែងកើតហេតុ។ ឧប្បត្តិវហេតុនេះកើតឡើងនៅជិតទីក្រុង Bari នៅលើឆ្នេរ Adriatic នៃប្រទេសអ៊ីតាលីរវាងទីប្រជុំជនជននៃ Andria និង Corato។ នៅពេលមកដល់កន្លែងកើតហេតុអភិបាលក្រុង Corato លោក Massimo Mazzilli និយាយថា “វាមើលទៅដូចជាមានការធ្លាក់យន្តហោះមួយ”។ លោក Giuseppe Corrado ដែលជាអនុប្រធាននៃខេត្តក្នុងតំបន់នេះបានធ្វើការអំពាវនាវសម្រាប់ការបរិច្ចាគឈាមទៅកាន់មន្ទីរពេទ្យដែលនៅក្នុងស្រុកនោះ។ រថភ្លើងនេះបុកគ្នានៅតំបន់ដែលមានផ្លូវដែកតែមួយដែលជាផ្លូវរថភ្លើងមួយរត់នៅភាគពាយព្យនៃក្រុង Bari ហើយមានភាពមមារញឹកដោយមានរថភ្លើងជាង២០០គ្រឿងប្រើផ្លូវដែកនេះជារៀងរាល់ថ្ងៃ។ មានអ្នកដំណើរមួយចំនួនបានជាប់គាំងនៅក្នុងទូររថភ្លើង ហើយអ្នកជួយសង្គ្រោះកំពុងធ្វើការយ៉ាងប្រញាប់ប្រញាល់ដើម្បីទៅដល់អ្នករងរបួស។ កុមារម្នាក់ត្រូវបានទាញចេញពីគំនរបាក់បែក និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយរថយន្តសង្គ្រោះបន្ទាន់៕