ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៦
ប្រភពពី Pentagon បានឲ្យដឹងថាមេដឹកនាំសកម្មប្រយុទ្ធដែលបានរៀបចំក្រុមវាយប្រហារភេរវកម្មអត្តឃាតនៅក្នុងប្រទេសបាគីស្ថានរួមទាំងការវាយប្រហារក្នុងឆ្នាំ២០១៤ នៅឯសាលារៀនមួយដែលបណ្តាលឲ្យក្មេងប្រមាណ១៣០នាក់ស្លាប់ ដែលឥឡូវត្រូវបានសម្លាប់ដោយយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកនៅឯជាយដែនប្រទេសបាគីស្ថាន។ កាលពីថ្ងៃទី៩ ខែកក្កដានេះយន្តហោចម្បាំងបានសម្លាប់ភេរវករ Umar Khalifa ហើយនិងសត្រូវចម្បាំងផ្សេងទៀតចំនួន៤នាក់នៅក្នុងខេត្ត Naggrhar ស្ថិតនៅឯជាយដែនប្រទេសបាគីស្ថាន។ គួរបញ្ជាក់ផងដែរថាភេរវករ Khalifa គឺជាមេដឹកនាំម្នាក់ដែលជាប់ទាក់ទងនឹងក្រុមភេរវករ Tariq Gida ហើយក៏បានទទួលការខុសត្រូវចំពោះការវាយប្រហារកាលពីខែធ្នូ ឆ្នាំ២០១៤ នៅឯសាលារៀនកងទ័ពរបស់រដ្ឋមួយនៅក្នុងទីក្រុង Peshwar ប្រទេសបាគីស្ថានកន្លងមក។ តាមប្រភពពី Pentagon ដដែលនេះបានឲ្យដឹងទៀតថា khalifa ក៏ជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារកាលពីខែមករា ឆ្នាំ២០១៦ នៅឯសាកលវិទ្យាល័យ Bacha Khan ដែលសម្លាប់មនុស្សអស់២២នាក់ ហើយនិងការវាយប្រហារនៅឯមូលដ្ឋានទ័ពអាកាស Badaber ដែលបណ្តាលឲ្យមនុស្សចំនួន២៩នាក់ស្លាប់៕