ភ្លើងឆេះសន្ឋោសន្ឋៅ និងការផ្ទុះក្នុងទីក្រុង Brussels ខណៈដែលរថយន្តជាច្រើនកំពុងឆាបឆេះ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៦

រថយន្ដជាច្រើនគ្រឿងដែលចតលើផ្លូវ Saint Gilles ក្នុងទីក្រុងព្រុយសែលបានផ្ទុះ និងឆាបឆេះកាលពីល្ងាចថ្ងៃពុធនេះ។ មិនទាន់មានមូលហេតុច្បាស់លាស់ណាមួយទាក់ទងនឹងការឆាបឆេះនេះនៅឡើយទេ។ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ។ គួរបញ្ជាក់ផងដែរថាទីតាំងនៃកន្លែងកើតហេតុគឺស្ថិតនៅភាគខាងត្បូងពីកណ្តាលទីក្រុងព្រុយសែល។ អាជ្ញាធរក្នុងតំបន់និយាយថាអាចជាទង្វើឧក្រិដ្ឋកម្មនៅពីក្រោយការឆាបឆេះរថយន្តទាំងនេះ ប៉ុន្តែមិនមែនជាការគំរាមកំហែងភេរវកម្មឡើយ។ រថយន្ត៨គ្រឿងរងការខូចខាត ប៉ុន្តែមិនមានមនុស្សរងរបួសឡើយ៕

Explosion 14-07-16