កងទ័ពអាកាសរុស្ស៊ីធ្វើការវាយប្រហារកាន់តែខ្លាំងឡើងទៅលើភេរវករនៅជិតប៉ាលម៉ៃរ៉ា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦

ប្រទេសរុស្ស៊ីបានប្រើយន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយចំនួនប្រាំមួយគ្រឿងដើម្បីកំណត់គោលដៅកងកម្លាំងភេរវកម្ម និងតំបន់ប្រេងនៅក្នុងប្រទេសស៊ីរី។ ក្រសួងការពារប្រទេសរុស្ស៊ីបានរាយការណ៍ថាវាគឺជាការបង្កើនយុទ្ធនាការវាយប្រហារតាមអាកាសនៅជិតប៉ាលម៉ៃរ៉ា។ កងទ័ពរុស្ស៊ីនិយាយថាការវាយប្រហារតាមអាកាសសំខាន់ផ្តោតទៅលើតំបន់ជុំវិញដូចជា Suhnah និង Arak ។ ទីប្រជុំជនទាំង២នេះមានទីតាំងស្ថិតនៅភាគខាងកើតនៃប៉ាលម៉ៃរ៉ានៅលើផ្លូវយុទ្ធសាស្រ្តមួយដែលតភ្ជាប់ពីក្រុងបុរាណមួយជាមួយនិង Deir EZ-Zor ដែលជាមូលដ្ឋានរដ្ឋអ៊ីស្លាម (IS អតីត ISIS) ដ៏រឹងមាំនៅភាគខាងកើតនៃប្រទេសស៊ីរី។ កងទ័ពបានរាយការណ៍ថា៖ ការវាយប្រហារនេះបានបំផ្លាញទីបញ្ជាការមួយកន្លែងជំរំសកម្មប្រយុទ្ធមួយ តំបន់បូមប្រេង២កន្លែង ចំនុចសំខាន់មួយចំនួន និងសម្ភារៈផ្សេងទៀតរបស់សត្រូវ។ ក្រសួងការពារជាតិបាននិយាយថាការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរីនៅសប្តាហ៍នេះកើនឡើងដល់ជាង ៥០គោលដៅចាប់តាំងពីថ្ងៃអង្គារ៍មកម្លេះ៕

Russia 15-07-16