ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦
មនុស្សជាង៧០នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសបន្ទាប់ពីរថយន្តដឹកទំនិញបើកឆ្លងកាត់ចូលទៅក្នុងហ្វូងនមុស្សនៅក្នុងទីក្រុងនីសនៃប្រទេសបារាំងអំឡុងពេលប្រារព្ធធ្វើពិធី Bastille Day។ អាវុធ និងគ្រាប់បែកដៃជាច្រើនបានរកឃើញនៅក្នុងរថយន្តបន្ទាប់ពីធ្វើការវាយប្រហារនេះ។ យោងតាមសាក្សីដែលឃើញផ្ទាល់ភ្នែកម្នាក់បានរបាយការណ៍ប្រាប់ BFM ថាអ្នកបើកបរឡាននោះបានស្រែកថា៖ Allahu Akbar! មុនពេលធ្វើការវាយប្រហារនេះ។ សាក្សីបានរាយការណ៍បន្ថែមទៀតថារថយន្តដឹកទំនិញបានបើកចូលទៅក្នុងហ្វូងមនុស្សដែលកំពុងមើលកាំជ្រួចជាថ្ងៃប្រារព្ធធ្វើពិធី Bastille Day៕