ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៦
ប្រធានាធិបតីបារាំងលោក Francois Hollande បាននិយាយថាការវាយប្រហារកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះក្នុងទីក្រុង Nice ពិតណាស់ជាអំពើរភេរវកម្ម។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំបន្ទាន់នាព្រឹកថ្ងៃសុក្រកាលពីប៉ុន្មានម៉ោងមុននេះ លោក Hollande និយាយថាយ៉ាងហោចណាស់មានមនុស្ស៧៧នាក់ស្លាប់ក្នុងការវាយប្រហារដែលជនភេរវករបើករថយន្តដឹកទំនិញធុនធំមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនទៅក្នុងហ្វូងមនុស្សដែលកំពុងមើលការបាញ់កាំជ្រួចក្នុងពិធីបុណ្យ Bastille Day ក្នុងប្រទេសបារាំងនេះ។ មេដឹកនាំប្រទសបារាំងថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិនាម៉ោង៤ព្រឹក (០២:០០) ប៉ុន្មានម៉ោងក្រោយបន្ទាប់ពីការវាយប្រហារថា “មិនអាចប្រកែកបានទេថានេះជាការវាយប្រហារភេរវកម្មជាថ្មីម្តងទៀត ហើយក៏ជាការវាយប្រហារដ៏សាហាវឃោឃៅបំផុត”៕