យ៉ាងហោចណាស់ប៉ូលិស១៧នាក់ស្លាប់ក្នុងការវាយប្រហារដោយឧទ្ធម្ភាគចក្រក្នុងទីក្រុងអង់ការ៉ា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៦

យោងតាមរបាយការណ៍ពីទីភ្នាក់ងារ Anadolu បានឲ្យដឹងថាយ៉ាងហោចណាស់មន្រ្តីប៉ូលិស១៧នាក់ស្លាប់នៅក្នុងការវាយប្រហារដោយឧទ្ធម្ភាគចក្របាញ់មកលើទីតាំងប្រតិបត្តិការពិសេស Golbasi ក្នុងទីក្រុងអង់ការ៉ា។ របាយការណ៍បន្តថាមន្រ្តីសន្តិសុខបានចាប់ខ្លួនមនុស្សចំនួន១៣នាក់រួមទាំងមន្រ្តី៣នាក់ផ្សេងទៀតបន្ទាប់ពីពួកគេបរាជ័យក្នុងការប៉ុនប៉ងវាយដណ្តើមវិមានប្រធានាធិបតី។ មន្រ្តីសភាប្រទេសទួរគីលោក Ismail Kahraman និយាយថាសភាបានកំណត់កិច្ចប្រជុំបន្ទាន់មួយនាថ្ងៃសៅរ៍នេះដើម្បីដោះស្រាយការធ្វើរដ្ឋប្រហារនេះ។ គួរបញ្ជាក់ផងដែរថាទន្ទឹមនឹងនេះប៉ូលិសក៏បានចាប់ខ្លួនទាហាន៤នាក់ដែលព្យាយាមសម្រុកចូលទៅក្នុងអគាររបស់ទូរទស្សន៍រដ្ឋ TRT ក្នុងទីក្រុងអ៊ីស្តង់ប៊ុល៕

Angkara 16-07-16