មនុស្ស៤នាក់ត្រូវបាញ់សម្លាប់ក្នុងការវាយប្រហារមកលើស្ថានីយប៉ូលិសក្នុងទីក្រុងអាល់ម៉ាទី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៦

ក្រសួងមហាផ្ទៃប្រទេសកាហ្សាក់ស្ថានឲ្យដឹងថាមន្រ្តីប៉ូលិស៣នាក់ និងជនស៊ីវិលម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងការវាយប្រហារមកលើស្ថានីយប៉ូលិសមួយកន្លែងក្នុងទីក្រុងអាល់ម៉ាទី (Almaty) ប្រទេសកាហ្សាក់ស្ថាន។ ភេរវករម្នាក់ក្នុងចំណោមពួកគេត្រូវបានចាប់ខ្លួន។ សាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា “ជនមិនស្គាល់អត្តសញ្ញាណម្នាក់ស្លៀកពាក់ខ្មៅបានធ្វើការបាញ់ប្រហារមកលើមន្រ្តីប៉ូលិសដែលព្យាយាមបញ្ឈប់រថយន្តរបស់ពួកគេរួចក៏រត់ទៅទិសខាងកើត”។ គួរបញ្ជាក់ផងដែរថាកាលពីខែមុនហាងលក់កាំភ្លើង២កន្លែងត្រូវប្លន់ រថយន្ដក្រុងមួយគ្រឿងក៏ត្រូវប្លន់ និងមូលដ្ឋានយោធាមួយកន្លែងភាគខាងលិចទីក្រុង Aktobe ត្រូវរងការវាយប្រហារដោយក្រុមអ៊ីស្លាមនិយមក្នុងតំបន់ដែលបានសម្លាប់ជិវិតមនុស្សចំនួន៧នាក់ និង៣៧នាក់ផ្សេងទៀតរងរបួស៕

Almaty 18-07-16