ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៦
មនុស្សជាច្រើននាក់រងរបួសខ្លះស្ថិតក្នុងសភាពធ្ងន់ធ្ងរបន្ទាប់ពីក្មេងជំទង់ម្នាក់ប្រដាប់ដោយពូថៅ និងកាំបិតវាយប្រហារមកលើអ្នកដំណើររនៅស្ថាយនីយ៍រថភ្លើងក្នុងប្រទេសអាល្លឺម៉ង់។ ជនសង្ស័យដែលត្រូវបាញ់ដោយប៉ូលិសជាក្មេងប្រុសអាយុ ១៧ឆ្នាំ “អនីតិជនពុំមានសាច់ញាតិ” មានប្រភពដើមពីប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមប្រភពព័ត៌មានពីមន្រ្តីប៉ូលិសបានឲ្យដឹងថាយ៉ាងហោចណាស់ជនរងគ្រោះ៣នាក់ក្នុងចំណោមជនរងគ្រោះទាំងអស់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ គួរបញ្ជាក់ផងដែរថាជនសង្ស័យចូលមករស់នៅក្នុងប្រទេសនេះជាអនីតិជនដែលពុំមានសាច់ញាតិ ហើយរស់នៅជាមួយឪពុកម្តាយចិញ្ចឹមរយៈពេល២សប្តាហ៍មុនពេលដែលក្មេងប្រុសរូបនេះផ្លាស់ទៅរស់នៅក្នុងមជ្ឈមណ្ឌលជនភៀសខ្លួន Kolping-Heim វិញ៕