លោក Pevel Sheremet អ្នកកាសែតជនជាតិបេឡារុសបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានឱ្យដឹងថា លោក Pavel Sheremet ដែលជាអ្នកកាសែតជនជាតិបេឡារុសដ៏លេចធ្លោម្នាក់
នៅឯជាយដែនក្នុងប្រទេសអ៊ុយក្រែន ត្រូវបានគេសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅក្នុងទីក្រុង Kiev ប្រទេសអ៊ុក្រែន កាលពីថ្ងៃពុធ។ យោងតាម Ukrainska Pravda ដែលជាកាសែតអនឡាញដ៏ល្បីក្នុងប្រទេសអ៊ុយក្រែនបានឲ្យដឹងថា លោក Sheremet បានស្លាប់នៅក្នុការបំផ្ទុះគ្រាប់បែកមួយខណៈរូបលោកចូលជិះក្នុងរថយន្តធ្វើដំណើរទៅកាន់កន្លែងធ្វើការ។ លោក Anton Gerashchenko ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនបាននិយាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ការបំផ្ទុះគ្រាប់បែកនេះត្រូវបានបញ្ជាឲ្យផ្ទុះពីចម្ងាយ និងគ្រាប់បែកត្រូវបានគេបង្កប់នៅក្រោមរថយន្ត។ លោក Sheremet មានដើមកំណើតនៅក្នុងប្រទេសបេឡារុស( Belarus) ហើយបានផ្លាស់ប្តូរទីលំនៅទៅកាន់ប្រទេសអ៊ុយក្រែនបានរយៈពេល២ឆ្នាំមកហើយ ដែលទីកន្លែងដែលរូបលោកបានបម្រើការជាអ្នករៀបចំការចាក់ផ្សាយវិទ្យុរបស់ស្ថាននីយ៍វិទ្យុ Vesti។ រូបលោកត្រូវបានចាប់ដាក់ពន្ធនាគារដោយរដ្ឋាភិបាលបេឡារុសក្នុងឆ្នាំ 1997 ដោយចោទពីបទបានឆ្លងកាត់ព្រំដែនដោយខុសច្បាប់រវាងបេឡារុស និងលីទុយអានី ដើម្បីថតរូប ក្រោយមកទៀតរូបលោកត្រូវបានគេស្គាល់យ៉ាងទូលំទូលាយដោយសាររូបលោកបានធ្វើការរិះគន់ទៅលើលោកប្រធានាធិបតីប្រទេសបេឡារុសលោក Alexander Lukashenko ។

Pevel Sheremet