ការវាយប្រហារដោយរថយន្តដឹកទំនិញក្នុងទីក្រុង Nice៖ ជនសង្ស័យសមគំនិត៥នាក់ត្រូវចាប់ខ្លួន

0

ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៦

ជនសង្ស័យ៥នាក់បង្ហាញខ្លួននៅក្នុងតុលាការប្រទេសបារាំងដោយត្រូវចោទប្រកាន់ពីបទមានជាប់ទាក់ទងក្នុងការធ្វើភេរវកម្មវាយប្រហារដោយរថយន្តដឹកទំនិញក្នុងទីក្រុង Nice។ បុរស៤នាក់ និងស្រ្តីម្នាក់ដែលមានអាយុចន្លោះពី ២២ ទៅ ៤០ឆ្នាំត្រូវចោទប្រកាន់ថាបានជួយអ្នកបើកបររថយន្តដឹកទំនិញលោក Mohamed Lahouaiej-Bouhlel រៀបចំការវាយប្រហារភេរវកម្មនេះ។ ជនភេរវករនេះទទួលបានការគាំទ្រសម្រាប់ការវាយប្រហារនេះពីជនសង្ស័យចំនួន៥រូបទៀត ហើយគម្រោងការវាយប្រហារនេះបានប្រើរយៈពេលជាច្រើនខែរួចមកហើយ។ ជនសង្ស័យ៣នាក់នោះត្រូវកំណត់អត្តសញ្ញាណម្នាក់ឈ្មោះ Ramzi A និង Mohamed Oualid G និងម្នាក់ទៀតជនជាតិទុយនីស៊ីឈ្មោះ Chokri C ដែលត្រូវចោទប្រកាន់ពីបទផ្សំគំនិតក្នុងការវាយប្រហារភេរវកម្មនេះ។ ជនសង្ស័យ២នាក់ទៀតដែលបុរសម្នាក់ឈ្មោះ Artan ជនជាតិអាល់បានី និងស្ត្រីម្នាក់ឈ្មោះ Enkeldja ដែលមានសញ្ជាតិ២ បារាំង និងអាល់បានីជាប់សង្ស័យថាជាអ្នកផ្តល់កាំភ្លើងខ្លីដល់លោក Lahouaiej Bouhlel។ ជនសង្ស័យទាំង៥នាក់នេះបច្ចុប្បន្នកំពុងស្ថិតក្នុងការឃុំឃាំង។ គួរបញ្ជាក់ផងដែរថាភេរវករ Lahouaiej-Bouhle បានសម្លាប់ជិវិតមនុស្ស៨៤នាក់នៅពេលដែលគាត់ធ្វើការវាយប្រហារដោយបើករថយន្តដឹកទំនិញបុកទៅក្នុងហ្វូងមនុស្សក្នុងទិវាបុណ្យ Bastille Day៕

France 22-07-16