ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ២៥ ខែ កក្តដា ឆ្នាំ ២០១៦ :
យ៉ាងហោចណាស់មានមនុស្ស១៥នាក់ត្រូវចាក់សម្លាប់និងរាប់សិបនាក់ផ្សេងទៀតរងរបួសបន្ទាប់ពីអតីតបុគ្គលិកម្នាក់ចាក់សម្លាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងមជ្ឈមណ្ឌលជនពិការជិតទីក្រុងតូក្យូ កាលពីព្រឹកថ្ងៃអង្គារនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុន។ យោងតាមប្រភពព័ត៌មានពីទូរទស្សន៍NHKឲ្យដឹងថាប៉ូលីសបានចាប់ខ្លួនបុរសម្នាក់អាយុ២៦ឆ្នាំនិងបញ្ជូនទៅកាន់ស្ថានីយ៍ប៉ូលីសមួយកន្លែងក្នុងទីក្រុងSagamiharaភាគខាងលិចទីក្រុងតូក្យូ។ប៉ូលីសនិយាយថាពួកគេទទួលទូរស័ព្ទពីបុគ្គលិកដែលធ្វើការនៅមជ្ឈមណ្ឌលនោះហើយថាជនសង្ស័យជាអតីតបុគ្គលិករបស់មជ្ឈមណ្ឌលនេះ។គួរបញ្ជាក់ផងដែរថា មានមនុស្ស ២៨ នាក់រងរបួសក្នុងការវាយប្រហារនេះ៕