មនុស្ស៥នាក់ស្លាប់ក្នុងការវាយប្រហារបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររុស្ស៊ីនៅក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៦

ឧទ្ធម្ភាគចក្រប្រទេសរុស្ស៊ីមួយគ្រឿងត្រូវបាញ់ទម្លាក់កាលពីថ្ងៃចន្ទ ដោយសម្លាប់ជិវិតមនុស្ស៥នាក់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របន្ទាប់ពីដឹកជំនួយទៅកាន់ទីក្រុងអាឡេប៉ូ ប្រទេសស៊ីរី នេះបើយោងតាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយប្រទេសរុស្ស៊ី។ នេះជាការបាត់បង់ជិវិតមនុស្សធំបំផុតសម្រាប់ប្រទេសរុស្ស៊ីក្នុងប្រទេសស៊ីរីចាប់តាំងពីយន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ីចាប់ផ្តើមការវាយប្រហារតាមអាកាសក្នុងខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងប្រទេសដែលរងគ្រោះដោយសង្គ្រាមអស់រយៈពេល៥ឆ្នាំមកនេះ។ ក្រសួងការពារជាតិប្រទេសរុស្ស៊ីនិយាយថាឧទ្ធម្ភាគចក្រ Mi-៨ ត្រូវបាញ់ទម្លាក់ដោយកាំភ្លើងធំចេញពីក្នុងខេត្ត Idlib ខណៈដែលឧទ្ធម្ភាគចក្រកំពុងហោះវិលត្រឡប់ទៅកាន់មូលដ្ឋានវិញ៕

Syria 02-08-16