វាយប្រហាររថយន្តបំផ្ទុះគ្រាប់បែកមកលើកងកម្លាំងសន្តិសុខក្នុងទីក្រុងបេនហ្គាហ្ស៊ី ប្រទេសលីប៊ី សម្លាប់មនុស្ស២២នាក់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៦

អ្នកនាំពាក្យកងកម្លាំង និងមន្ត្រីពេទ្យបានឲ្យដឹងថារថយន្តបំផ្ទុះគ្រាប់បែកមួយគ្រឿងបានវាយប្រហារមកលើកងកម្លាំងសន្តិសុខកាលពីថ្ងៃអង្គារម្សិលមិញនេះនៅភាគខាងកើតទីក្រុងបេនហ្គាហ្ស៊ី ប្រទេសលីប៊ី ដោយសម្លាប់ជិវិតមនុស្ស២២នាក់ និង ២០នាក់ផ្សេងទៀតរងរបួស។ ការផ្ទុះនេះកើតឡើងក្នុងតំបន់ប្រជាជនរស់នៅមួយកន្លែងក្នុងស្រុក Guwarsha ជាកន្លែងនៃការប្រយុទ្ធគ្នារវាងកងកម្លាំងសន្តិសុខដែលស្មោះត្រង់នឹងរដ្ឋាភិបាលលីប៊ីភាគខាងកើត និងសម្ព័ន្ធភាពនៃក្រុមអ៊ិស្លាម និងក្រុមអ្នកប្រឆាំងដទៃទៀត៕