ក្រុមភេរវករវាយប្រហារឧស្ម័នពុលមកលើទីក្រុងអាល្លេប៉ូ​សម្លាប់ជនស៊ីវិលរាប់សិបនាក់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៦

យ៉ាងហោចណាស់ជនស៊ីវិល៧នាក់ស្លាប់ និង២៥នាក់ផ្សេងទៀតរងរបួសខណៈដែលក្រុមភេរវករវាយប្រហារបាញ់គ្រាប់ផ្លោងដែលមានផ្ទុកឧស្ម័នពុលមកលើទីក្រុងអាល្លេប៉ូ នេះបើយោងតាមក្រុមមន្ត្រីសុខាភិបាលក្នុងតំបន់។ ការវាយប្រហារភេរវកម្មលើទីក្រុងអាល្លេប៉ូកាលពីថ្ងៃអង្គារដោយគ្រាប់ផ្លោងដែលមានផ្ទុកឧស្ម័នពុលនេះ ធ្វើឲ្យមានជនស៊ីវិល៥នាក់ស្លាប់ និង៨នាក់ផ្សេងទៀតមានបញ្ហាថប់ដង្ហើម នេះបើយោងតាមមន្រ្តីសុខាភិបាល Mohamad Hazouri។ ប្រភពព័ត៌មានពីប៉ូលិសក្នុងតំបន់បានឲ្យដឹងថាក្រុមភេរវករបាញ់គ្រាប់រ៉ូកែតមកលើតំបន់ al Hamadaniyeh  ធ្វើឲ្យជនស៊ីវិល៦នាក់រងរបួស។ ពួកគេក៏វាយប្រហារតំបន់ Salah Eddin ផងដែរ ដែលបានសម្លាប់មនុស្ស២នាក់ និង១១នាក់ផ្សេងទៀតរងរបួស។ មជ្ឈមណ្ឌលផ្សះផ្សារប្រទេសរុស្ស៊ីនៅក្នុងប្រទេសស៊ីរីនិយាយការពីថ្ងៃល្ងាចថ្ងៃអង្គារនៅក្នុងសេចក្តីថ្លែងការណ៍ថាក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS និងក្រុមភេរវករ Al-Nusra នៅតែបន្តការវាយប្រហារគ្រាប់រ៉ូកែតមកលើតំបន់ប្រជាជនរស់នៅក្នុងទីក្រុងអាល្លេប៉ូ និងទីក្រុងដាម៉ាស៕

Allepo 03-08-16