កូរ៉េខាងត្បូងនិយាយថាកូរ៉េខាងជើងបានបាញ់បង្ហោះគ្រាប់មីស៊ីលចូលទៅក្នុងសមុទ្រ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦

កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលឆ្លងទ្វីប២គ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុន ដែលមានមួយគ្រាប់ផ្ទុះភ្លាមៗបន្ទាប់ពីបាញ់ នេះបើយោងតាមសហរដ្ឋអាមេរិក។ ប្រទេសកូរ៉េខាងត្បូង ក៏ដូចជាប្រទេសជប៉ុន និងទីក្រុង Washington បានថ្កោលទោសចំពោះទង្វើនេះ។ ការបាញ់បង្ហោះនេះបានចាប់ផ្ដើមនៅម៉ោងប្រហែល ៧:៥០ នាទីព្រឹកដែលបាញ់ចេញពីតំបន់ភាគខាងលិចចូលទៅក្នុងសមុទ្រដែលស្ថិតនៅខាងក្រៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស ហើយនេះគឺជាការបាញ់ចុងក្រោយបំផុតក្នុងលំដាប់នៃការធ្វើតេស្តមីស៊ីលឆ្លងទ្វីបដោយកូរ៉េខាងជើងនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ក្នុងអំឡុងនៃការធ្វើតេស្តដែលធ្លាប់អនុវត្តកាលពីខែមុន កូរ៉េខាងជើងបានបាញ់ផ្លោងមីស៊ីលចំនួនបីគ្រាប់ចូលទៅក្នុងសមុទ្រ។ ការធ្វើតេស្តថ្មីៗដែលរំលោភលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលគេជឿថាគឺជាមធ្យោបាយរបស់កូរ៉េខាងជើងនៃការសងសឹកប្រឆាំងនឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដែលបានដាក់ពង្រាយស្ថានីយប្រព័ន្ធការពារតំបន់ខ្ពស់ (THAAD) ទៅឲ្យកូរ៉េខាងត្បូង។ ការបាញ់នេះចាប់ផ្តើមបន្ទាប់ពីមានការបោះពុម្ពផ្សាយ Defense White Paper របស់ប្រទេសជប៉ុនដែលនិយាយថាកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងបង្កឲ្យមានការគំរាមកំហែងដោយផ្ទាល់ទៅកាន់ប្រទេសជប៉ុន។ របាយការណ៍នេះបានអះអាងថាកូរ៉េខាងជើងមានការស្ទាត់ជំនាញខាងបច្ចេកវិទ្យាមីស៊ីលឆ្លងទ្វីបរយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពឈានទៅដល់ជាង ៦,២០០ម៉ាយ និងមានក្បាលគ្រាប់នុយក្លេអ៊ែរដែលមានទម្ងន់ក្រោមមួយតោន៕

Korea 03-08-16