ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៦
យន្តហោះរបស់ក្រុមហ៊ុនអ៊ីមីរ៉ែតដឹកអ្នកដំណើរ៣០០នាក់ឆេះយ៉ាងសន្ធោសន្ធៅនៅព្រលានយន្តហោះអន្តរជាតិឌូប៉ៃ បន្ទាប់ពីបះទង្គិចនឹងដីពេលចុះចត។ រូបភាពលើបណ្តាញសង្គមយ៉ាងច្រើនសន្លឹកបានបង្ហាញពីផ្សែងហុយយ៉ាងខ្លាំងចេញពីយន្តហោះ EK៥២១ បន្ទាប់ពីយន្តហោះនេះចុះចតបុកដីបន្ទាប់ពីត្រលប់មកពីធីរ៉ាវ៉ាន់ថាផូរ៉ាំ នៃប្រទេសឥណ្ឌា។ ឧបទ្ទវហេតុនេះ កើតឡើងនៅម៉ោង ១២:៤៥ថ្ងៃត្រង់ ថ្ងៃអង្គារនេះ។ នៅលើយន្តហោះមានអ្នកដំណើរ៣០០នាក់ ដោយក្នុងនោះអ្នកដំណើរចំនួន២៨២នាក់ និងអាកាសយានិកចំនួន១៨នាក់។ យោងតាមប្រភពព័ត៌មានបញ្ជាក់ពីលោកអគ្គនាយកក្រុមហ៊ុនអ៊ីមីរ៉ីតបានឲ្យដឹងថាមនុស្ស១៣នាក់រងរបួសស្រាល និងទទួលបានការត្រួតពិនិត្យ។ អ្នកដំណើរលើយន្តហោះមានសុវត្ថិភាពទាំងអស់ តែជាអកុសលអ្នកពន្លត់អគ្គិសភ័យបានស្លាប់ក្នុងពេលបំពេញការងារ៕