យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ និង៥នាក់ទៀតរងរបួសពីការចាក់នៅក្នុងទីក្រុងឡុងដ៏

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦

បុរសម្នាក់កាន់កាំបិតបង្កការវាយប្រហារមនុស្សនៅឯ Russell Square ចំកណ្តាលទីក្រុងឡុងដ៏ដោយបានសម្លាប់មនុស្សម្នាក់ និងយ៉ាងហោចណាស់៥នាក់ផ្សេងទៀតរងរបួស។

ប៉ូលិសបានចាប់ខ្លួនជនសង្ស័យដែលមានសតិមិនប្រក្រតី ហើយកំពុងធ្វើការស៊ើបអង្កេតទៅលើឧប្បត្តិហេតុនេះដែលអាចជាសកម្មភាពនៃការធ្វើភេរវកម្ម។ យោងតាមប៉ូលិសក្រុងបានឲ្យដឹងថា មានគេប្តឹងប៉ូលិសពីការវាយប្រហារមួយនៅឯ Russell Square និង Bloomsbury ដែលស្ថិតនៅក្នុង London Borough of Camden នៅម៉ោង១០:៣៣យប់ម៉ោងនៅក្នុងស្រុក។ ពេលមកដល់មន្រ្តីប៉ូលិសបានឃើញមនុស្សចំនួន៦នាក់របួស បន្ទាប់មកមានមនុស្សម្នាក់ស្លាប់ដោយសារបួសរបស់នាង។ សេវារថយន្តសង្គ្រោះនៅទីក្រុងឡុងដ៏ត្រូវបានគេបញ្ជូនទៅកាន់តំបន់នោះ ហើយការបន្ថែមក្រុមប៉ូលិសត្រូវបានគេដាក់ពង្រាយទៅកាន់តំបន់នោះដើម្បីផ្ដល់នូវការធានាសុវត្ថិភាព។ ប៉ូលិសបានបន្ថែមថាស្ត្រីដែលស្លាប់នោះមានអាយុ៦០ឆ្នាំ។ ប្រធានប៉ូលិសក្រុងលោក Sir Bernard Hogan-Howe បានប្រកាសថាការដាក់ពង្រាយបន្ថែមកងកំលាំងប៉ូលិសប្រដាប់អាវុធដើម្បីល្បាតតាមដងផ្លូវក្នុងទីក្រុងឡុងដ៏ បន្ទាប់ពីមានរលកនៃការវាយប្រហារភេរវកម្មនៅទូទាំងអឺរ៉ុប៕

London 04-08-16