មេដឹកនាំក្រុមឧទ្ទាម ISIS ស្លាប់នៅស៊ីណៃ

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១៦

យោងតាមប្រភពព័ត៌មានពីកងទ័ពអេហ្ស៊ីបប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថាក្រុមខ្លួនបានសម្លាប់មេដឹកនាំសំខាន់ម្នាក់របស់ក្រុម ISIS នៅឧបទ្វីបស៊ីណៃ។ ប្រភពបន្តថាអ្នកស្លាប់ជាមេដឹកនាំចលនា Ansar Bait Al Maqdis មានឈ្មោះ Abu Duaa Al-Ansari និងជំនួយការរបស់លោកនៅក្នុងការវាយប្រហារតាមអាកាសមកលើទីតាំងសំខាន់របស់ក្រុម ISIS នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ឲ្យដឹងថាពួកគេបានកំទេចឃ្លាំងអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះជាច្រើនរបស់ក្រុម IS។ លើសពីនេះទៅទៀតពួកគេបានសម្លាប់ជនបះបោរប្រមាណជា៤៥នាក់ និងសមាជិករាប់សិបនាក់ផ្សេងទៀតរងរបួស៕

ISIS Leader 05-08-16