បារមួយកន្លែងនៅប្រទេសបារាំងបានផ្ទុះ និងឆាបឆេះសម្លាប់ជិវិតមនុស្ស១៣នាក់

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៦

ការផ្ទុះដោយចៃដន្យនៅក្នុងបារមួយកន្លែងនៅ Rouen ទីក្រុង Normandy ភាគខាងជើងប្រទេសបារាំងបង្កឲ្យមានភ្លើងឆាបឆេះយ៉ាងខ្លាំងកាលពីព្រឹកថ្ងៃសៅរ៍ ដែលហេតុការណ៍នេះសម្លាប់ជិវិតមនុស្សយ៉ាងហោចណាស់១៣នាក់ និងជាច្រើននាក់ទៀតរងរបួស នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីប៉ូលិសក្នុងតំបន់។ សាក្សីម្នាក់ប្រាប់បណ្តាញសារព័ត៌មាន CNN ថាផ្លូវធ្វើដំណើរត្រូវបិទ ហើយកងកម្លាំងរក្សាសន្តិសុខត្រូវដាក់ពង្រាយនៅកន្លែងកើតហេតុ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាមុនពេលឆាបឆេះមានការធ្វើពិធីខួបកំណើតនៅក្នុងបារនោះ ហើយជនរងគ្រោះមានអាយុពី ១៨ ដល់ ២៥ ឆ្នាំ៕

France 06-08-16