ប៉ូលិសឥណ្ឌូនេស៊ីបំបែក “គម្រោងការវាយប្រហារគ្រាប់រ៉ូកែតរបស់ក្រុម ISIS” មកលើប្រទេសសិង្ហបុរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៦

ប៉ូលិសប្រឆាំងភេរវកម្មប្រទេសឥណ្ឌូនេស៊ីចាប់ខ្លួនបុរស ៦នាក់សង្ស័យថាមានជាប់ពាក់ពន្ឋ័នឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ក្នុងការរៀបគម្រោងការវាយប្រហារគ្រាប់រ៉ូកែតមកលើប្រទេសសិង្ហបុរីគោលដៅលើ “តំបន់សំខាន់ៗ និងមមារញឹក”។ បុរសទាំងនេះត្រូវចាប់ខ្លួននៅលើកោះ Batam ចម្ងាញ១៥ម៉ាយល៍ (២៤km) ភាគអាគ្នេយ៍នៃប្រទេសសិង្ហបុរី។ សារព័ត៌មានរ៉យទ័ររាយការណ៍ថាជនសង្ស័យទាំងអស់ជាជនជាតិឥណ្ឌូនេស៊ីដែលភាគច្រើនជាកម្មកររោងចក្រមានអាយុចន្លោះពី ១៩ ទៅ ៤៦ ឆ្នាំ។ គួរបញ្ជាក់ផងដែរថាប៉ូលិសមិនទាន់រកឃើញភស្តុតាងណាមួយដើម្បីបញ្ជាក់លើការចោទប្រកាន់អំពីការវាយប្រហារនេះនៅឡើយទេ។ ប៉ូលិសនិយាយថាបុរសទាំង៦នាក់នេះសង្ស័យថាមានទំនាក់ទំនងជាមួយភេរវករ Bahrun Naim ជាជនជាតិឥណ្ឌូនេស៊ីដែលគេជឿថាជាសមាជិកជាន់ខ្ពស់មួយរូបនៃក្រុមIS៕

Ingapore 06-08-16