សាស្រ្តាចារ្យអាមេរិក និងអូស្ត្រាលីត្រូវគេចាប់ជំរិតនៅក្នុងទីក្រុងកាប៊ុល

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦

ប៉ូលិសក្នុងតំបន់និយាយថាសាស្រ្តាចារ្យបរទេស២នាក់ដែលមកពីសាកលវិទ្យាល័យអាមេរិកនៃប្រទេសអាហ្វហ្គានីស្ថានក្នុងទីក្រុងកាប៊ុលត្រូវគេចាប់ជំរិត។ ទូរទស្សន៍ ABC News បានរាយការណ៍ថាសាស្រ្តាចារ្យអាមេរិកម្នាក់ និងអូស្រ្តាលីម្នាក់ត្រូវគេចាប់ជំរិតដោយ ភ្ជុងកាំភ្លើងនៅខាងក្រៅសាកលវិទ្យាល័យកាលពីថ្ងៃអាទិត្យ។ នាយប៉ូលិសក្រុងកាប៊ុល លោក Abdel Rahman Rahimi បានបញ្ជាក់ពីការចាប់ជំរិតនេះថាដំណឹងនេះលេចឮប៉ុន្មានថ្ងៃបន្ទាប់ពីពួកតាលីបង់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារទៅលើក្រុមភ្ញៀវទេសចរបរទេសមួយក្រុមនៅភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថាន។ កាលពីខែកក្កដាមេដឹកនាំតាលីបង់ឈ្មោះ Haibatullah Akhundzada អះអាងថាការកាន់កាប់របស់បរទេសបានបញ្ចប់ ហើយនឹងនាំមកនូវការរួបរួមគ្នាដើម្បីប្រទេសអាហ្វហ្គានីស្ថាន។ កាលពីខែមិថុនាបុគ្គលិកជំនួយការជនជាតិឥណ្ឌាម្នាក់ត្រូវបានគេចាប់ជំរិតនៅក្នុងទីក្រុងកាប៊ុលនោះ ត្រូវគេជួយសង្គ្រោះបានវិលត្រឡប់ទៅប្រទេសឥណ្ឌាវិញហើយនៅក្នុងខែកក្កដានេះ៕

Australia 08-08-16