ការវាយប្រហារបំផ្ទុះគ្រាប់បែកនៅប្រទេសប៉ាគីស្ថាន៖ ចំនួនមនុស្សស្លាប់កើនឡើងរហូតទៅដល់ ៩៣នាក់ និង១២០នាក់ផ្សេងទៀតរងរបួស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៦

ចំនួនមនុស្សស្លាប់ និងរងរបួសពីការវាយប្រហារភេរវកម្មនៅក្នុងទីក្រុងបាលូជីស្ថាន (Baluchistan) ប្រទេសប៉ាគីស្ថានកើនឡើងរហូតដល់ទៅ ៧០នាក់ខណៈដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរាយការណ៍ថាមានមនុស្សស្លាប់រហូតដល់ទៅ ៩៣នាក់ និងរងរបួសប្រមាណជា ១២០នាក់ នេះបើយោងតាមការលើកឡើងពីមន្រ្តីសុខាភិបាល។ ដូចដែលបានបញ្ជាក់ថាភាគច្រើននៃជនរងគ្រោះជាមេធាវី និងអ្នកកាសែតដែលប្រមូលផ្តុំគ្នានៅមន្ទីរពេទ្យបន្ទាប់ពីការសម្លាប់អតីតប្រធានសមាគម Baluchistan Bar លោក Bilal Anwar Kasi។ អាជ្ញាធរជឿថាការវាយប្រហារបំផ្ទុះគ្រាប់បែកនេះមានគោលដៅមកលើមនុស្សដែលប្រមូលផ្តុំគ្នាចូលរួមពិធីបុណ្យសពរបស់លោក Kasi។ គួរបញ្ជាក់ផងដែរថាសមាជិកនៃក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) ក្នុងខេត្ត Khorasan បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ ក្រុមនេះ និងពួកសកម្មប្រយុទ្ធដទៃទៀតតែងតែកំណត់គោលដៅវាយប្រហារមកលើកងកម្លាំងរដ្ឋាភិបាល និងមន្រ្តីសន្តិសុខនៅក្នុងខេត្តនេះ៕

Pakistan 09-08-16