យន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយរបស់រុស្ស៊ីបានកម្ទេចគោលដៅរបស់ ISIS នៅក្បែរ Palmyra ប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៦

ក្រសួងការពារជាតិរុស្ស៊ីនិយាយថាយន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយ ៦គ្រឿងបានហោះចេញពីប្រទេសរុស្ស៊ី និងបានវាយប្រហារតាមអាកាសបានដោយជោគជ័យទៅលើទីតាំងគោលដៅរបស់រដ្ឋអ៊ីស្លាមនៅជិតទីក្រុងប៉ាលម៉ៃរ៉ានៃប្រទេសស៊ីរី។ ក្រសួងការពារជាតិនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “នៅថ្ងៃទី ៨ សីហាឆ្នាំ ២០១៦ យន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយ Tu-២២M៣ ចំនួន៦គ្រឿងមកពីទឹកដីរុស្ស៊ីបានប្រមូលផ្តុំគ្នាហើយធ្វើការវាយប្រហារតាមអាកាសដោយបានកំទេចសម្ភារៈរបស់រដ្ឋអ៊ីស្លាម (គឺអតីតក្រុម ISIS/ISIL) នៅតំបន់ភាគខាងកើត និងភាគពាយព្យរបស់ប៉ាលម៉ៃរ៉ា”។ យោងតាមក្រសួងបានឲ្យដឹងថាមជ្ឈមណ្ឌលបញ្ជា និងជំរំហ្វឹកហាត់របស់ភេរវករដ៏ធំមួយត្រូវបំផ្លាញក្នុងការទម្លាក់គ្រាប់បែកនៅជិត Es Sukhne៕

ISIS 09-08-16