យ៉ាងហោចណាស់ទារកទើបនឹងកើត ១២នាក់ស្លាប់ក្នុងភ្លើងឆេះមន្ទីរពេទ្យមួយនៅទីក្រុងបាដាដ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦

ទារកដែលទើបនឹងកើត១២នាក់ស្លាប់ក្នុងភ្លើងដ៏សន្ធោសន្ធៅនៅឯមន្ទីរពេទ្យមួយក្នុងទីក្រុងបាដាដខណៈដែលឪពុកម្តាយរបស់ពួកគេព្យាយាមដោយអស់សង្ឃឹមដើម្បីស្វែងរក និងជួយសង្គ្រោះពួកគេ។ មនុស្សរាប់សិបនាក់ប្រមូលផ្តុំគ្នានៅខាងក្រៅមន្ទីរពេទ្យដោយមានសេចក្តីទុក្ខព្រួយ និងតក់ស្លុត។ ឪពុកជាច្រើននាក់ស្វែងរកប្រពន្ធ និងទារកទើបនឹងកើតដែលបានបាត់ខ្លួននៅឯកន្លែងកើតហេតុ ខណៈពេលដែលសាច់ញាតិប្រមូលផ្តុំគ្នានៅខាងក្រៅមន្ទីរពេទ្យ ហើយដាក់ការស្តីបន្ទោសចំពោះការឆេះនេះទៅលើរដ្ឋាភិបាលអ៊ីរ៉ាក់។ ក្រុមអ្នកស៊ើបអង្កេតកំពុងធ្វើកោសល្យវិច្ច័យតាមរយៈកំទេចកំទីដែលឆេះខ្លោចនៅមន្ទីរសម្ភព។ ប្រធានមន្ទីរពេទ្យលោក Saad Hatem Ahmed និយាយថាមូលហេតុដំបូងនៃការឆេះនេះដោយសាកំហុសក្នុងការតខ្សែអគ្គិសនីដើម្បីដាក់អ្នកជំងឺដែលជាស្ត្រី ២៩នាក់បន្ថែមទៀត ហើយទារកចំនួន ៨នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងទៀត៕

Hospital Bomb 11-08-16