កងកម្លាំងពិសេសសហរដ្ឋអាមេរិក៖ អង្គភាពតំបន់ឃើដប្រឆាំងភេរវកម្មសម្លាប់មេដឹកនាំ IS ក្នុងភាគពាយ័ព្យនៃខេត្តអានបា

0

ប្រភពព័ត៌មានពី Kurdistan24 ចេញផ្សាយថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៦

កាលពីថ្ងៃពុធ នៅក្នុងប្រតិបត្ដិការយោធារួមគ្នាជាមួយនឹងកងកម្លាំងពិសេសរបស់អាមេរិក អគ្គនាយកដ្ឋាននៃអង្គភាពតំបន់ឃើដប្រឆាំងភេរវកម្ម បានសម្លាប់មេដឹកនាំនៃរដ្ឋអ៊ីស្លាម (IS)។ ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមប្រឹក្សាសន្ដិសុខតំបន់ឃើដ (KRSC) អគ្គនាយកនៃអង្គភាពប្រឆាំងអំពើភេរវកម្មបានបង្ហាញថានៅក្នុងប្រតិបត្ដិការរួមគ្នាជាមួយកងកម្លាំងពិសេសអាមេរិកនៅព្រឹកថ្ងៃពុធនេះ ពួកគេបានសម្លាប់មេដឹកនាំ IS នៅក្នុងភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់។ យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថាប្រតិបត្ដិការនេះកើតឡើងនៅក្នុងទីក្រុងនៃ Qa’im ភាគពាយ័ព្យនៃខេត្តអានបារដែលមានទីតាំងនៅប្រទេសអ៊ីរ៉ាក់ជាប់ព្រំដែនស៊ីរី។ ពួកគេបានសម្លាប់មេដឹកនាំបច្ចុប្បន្ន និងជំនួយការរបស់គាត់។ មេដឹកនាំនោះមានឈ្មោះថា លោក Sami Jassim Al- Jabouri Mohamad ដែលគេស្គាល់ថាជា Haji Hamid ដែលគាត់ជាអ្នកទទួលខុសត្រូវចំពោះធនធានធម្មជាតិដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមនេះ។ សេចក្តីថ្លែងការណ៍បានបន្ថែមផងដែរថា ប្រតិបត្តិការទទួលបានជោគជ័យ និងកងកម្លាំងបានត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញដោយសុវត្ថិភាព បន្ទាប់ពីការវាយប្រហារ៕

Krud 11-08-16