ប៉ូលិសកាណាដា៖ ជនសង្ស័យម្នាក់ស្លាប់បន្ទាប់ពីផែនការបំផ្ទុះគ្រាប់បែកអត្តឃាតមិនបានសម្រេច

0

ប្រភពព័ត៌មានពី USA Today ចេញផ្សាយថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៦

យោងតាមមន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បានឱ្យដឹងថាជនសង្ស័យជនជាតិកាណាដាម្នាក់ត្រូវគេរៀបចំឲ្យដើរតួក្នុងផែនការបំផ្ទុះគ្រាប់បែកអត្តឃាតត្រូវបានសម្លាប់ខណៈដែលកម្លាំងប៉ូលិសជាតិរបស់ប្រទេសកាណាដាធ្វើប្រតិបត្តិការណ៍ ដែលពីមុនបុរសម្នាក់នេះធ្លាប់ត្រូវគេហាមឃាត់មិនឲ្យចូលរួមជាមួយក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម។ ជនសង្ស័យរូបនេះមានឈ្មោះថា Aaron Driver មានអាយុប្រហែល២០ឆ្នាំមានដើមកំណើតចេញពីទីក្រុង Winnipeg ក្នុងខេត្ត Maitoba ប្រទេសកាណាដា។ ជនសង្ស័យរូបនេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការកាលពីដើមឆ្នាំនេះ ដើម្បីធានាថាមិនជាប់ទាក់ទង់ជាមួយអង្គការភេរវកម្មណាមួយរួមទាំងក្រុមរដ្ឋអ៊ីស្លាម។ នៅក្នុងខែកុម្ភៈនេះមេធាវីរបស់ Driver និងព្រះរាជអាជ្ញាបានយល់ព្រមឲ្យមានការបង់ប្រាក់ធានាបញ្ជាក់ពីការព្រួយបារម្ភថារូបគាត់អាចនឹងចូលរួមចំណែកដោយផ្ទាល់ឬដោយប្រយោលនៅក្នុងសកម្មភាពនៃក្រុមភេរវកម្មណាមួយ។ លោក Leonard Tailleur មេធាវីដែលមានមូលដ្ឋាននៅទីក្រុង Winnipeg ដែលជាអ្នកទទួលខុសត្រូវចំពោះប្រាក់ធានារបស់ Driver បាននិយាយថារូបលោកមានការភ្ញាក់ផ្អើលជាខ្លាំងដែលបានដឹងថាមានរឿងកើតឡើងដូច្នេះ ហើយលោកក៏បន្ថែមទៀតនៅក្នុងអ៊ីម៉េលដែលផ្ញើរទៅកាន់សារព័ត៌មាន Candaian ថារូបលោកមានការសោកស្តាយយ៉ាងខ្លំាងពេលបានឮថាវាបានបញ្ចប់ដោយរបៀបនេះ៕

Canada 12-08-16