ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦
មានការផ្ទុះមួយនៅព្រលឹមថ្ងៃសុក្រនៅទីប្រជុំជនរមណីយដ្ឋានថៃមួយនៃខេត្ត Surat Thani ហើយមុននេះមានការវាយប្រហារនៅ Hua Hin ដែលជាគោលដៅភ្ញៀវទេសចរបរទេសរាប់សិបនាក់ទៅកំសាន្ត។ យ៉ាងហោចណាស់មនុស្ស២នាក់ដែលគេរាយការណ៍ថាត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសក្នុងអំពើហិង្សាថ្មីមួយនេះ។ ការផ្ទុះមួយក្នុងចំណោមការផ្ទុះផ្សេងទៀត បានកើតឡើងនៅខាងក្រៅស្ថានីយប៉ូលិសខេត្ត Surat Thani កាលពីព្រឹកថ្ងៃសុក្របន្ទាប់ពីពិធីបុណ្យអបអរទិវាខួបកំណើតរបស់ព្រះមហាក្សត្រិយានី និងការប្រារព្វពិធីបុណ្យ Mother’s Day នៅក្នុងប្រទេសថៃ។ លោក Wongsiri Promchana អភិបាលខេត្ត Surat Thani និយាយប្រាប់ AFP ថាឧបករណ៍ផ្ទុះត្រូវបានគេដាំនៅក្នុងរោងផ្កាជិតស្ថានីយ៍ប៉ូលិសជើងទឹក ហើយបានសម្លាប់បុគ្គលិកសាលាក្រុងម្នាក់។ Sydney Morning Herald រាយការណ៍ថាការផ្ទុះមួយទៀតនៅតំបន់ Loma Park ដែលមានទីតាំងស្ថិតនៅលើកោះភូកេត ជាកន្លែងពេញនិយមសំរាប់ភ្ញៀវទេសចរ។ បើយោងតាមសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាការផ្ទុះជាថ្មី៣ដងនៅរមណីយដ្ឋាន Hua Hin បានសម្លាប់មនុស្សម្នាក់ ហើយយ៉ាងហោចណាស់បួននាក់ផ្សេងទៀតរងរបួសនៅព្រឹកថ្ងៃសុក្រ។ កាលពីថ្ងៃព្រហស្បតិ៍មានការបំផ្ទុះកំទេចរមណីយដ្ឋាននេះ២ដងដោយបានសម្លាប់ស្រ្តីម្នាក់ និងមនុស្សជាង២០នាក់រងរបួស៕