ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៦
បុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានបើកការវាយប្រហារដោយកាំភ្លើងនៅកណ្ដាលទីក្រុង Ghent ប្រទេសប៊ែលហ្សិកកាលពីថ្ងៃចន្ទមុនពេលបាញ់សម្លាប់ដោយប៉ូលិស នេះបើយោងតាមប្រភពពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ព្រះរាជអាជ្ញាទីក្រុង Ghent បញ្ជាក់ថាមានការបាញ់ប្រហារនៅកណ្តាលទីក្រុងប្រហែលជាម៉ោង ៦:៣០នាទីរសៀល (ម៉ោង ១៦:៣០) ប៉ុន្តែមិនបានបញ្ជាក់អំពីចំនួនមនុស្សប៉ុន្មាននាក់ដែលពាក់ព័ន្ធក្នុងការបាញ់ប្រហារនេះទេ។ មកទល់ពេលនេះនៅមិនទាន់ដឹងថាតើខ្មាន់កាំភ្លើងដែលបានចាប់ខ្លួនមានជាប់ពាក់ពន្ឋ័ទៅនឹងអំពើភេរវកម្មឬយ៉ាងណានោះទេ។ គួរបញ្ជាក់ផងដែរថាបុរសម្នាក់នេះត្រូវបាញ់ ៣គ្រាប់ចំជើង និងពោះ។ ប្រទេសប៊ែលហ្សិកនៅតែស្ថិតក្នុងការរឹតបន្តឹងសន្តិសុខសុវត្ថិភាពខ្ពស់នៅឡើយចាប់តាំងពីការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតដោយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS សម្លាប់មនុស្ស ៣២នាក់នៅព្រលានយន្តហោះទីក្រុងព្រុយសែល និងស្ថានីយ៍រថភ្លើងក្រោមដីកាលពីខែមីនា៕