ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៦
ការផ្ទុះយ៉ាងខ្លាំងមកលើអាគារការទូតក្នុងក្រុងកាប៊ុលជាកន្លែងដែលស្ថានទូតអន្តរជាតិរួមទាំងសហរដ្ឋអាមេរិកស្ថិតផងដែរក៏ដូចជាក្រសួងការពារជាតិប្រទេសអាហ្វហ្គានីស្ថាន។ ការផ្ទុះនេះកើតឡើងក្នុងតំបន់ Macrorayan ក្នុងទីក្រុងកាប៊ុល។ ឧបករណ៍បំផ្ទុះគ្រាប់បែកត្រូវបានដាក់នៅក្នុងរថយន្តដែលជាកម្មសិទ្ធិរបស់ទាហានជាតិអាហ្វហ្គានីស្ថាន (ANA) មួយគ្រឿង។ ទាហានជាតិអាហ្វហ្គានីស្ថាន (ANA) ម្នាក់រងរបួសនៅក្នុងការបំផ្ទុះនេះ។ គួរបញ្ជាក់ផងដែរថាទីក្រុងកាប៊ុលជាគោលដៅសំខាន់ក្នុងការវាយប្រហារពីក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមភេរវកម្ម (IS, អតីតក្រុម ISIS/ISIL) ដែលកំណត់គោលដៅវាយប្រហារមកលើមហាបាតុកម្មកាលពីខែកក្កដាកន្លងមក ដែលសម្លាប់យ៉ាងហោចណាស់ ៨០នាក់ និង ២៣១នាក់ផ្សេងទៀតរងរបួស៕