ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៦
យ៉ាងហោចណាស់មានមនុស្ស ១៩នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃអង្គារមកលើតំបន់ដែលពួកឧទ្ទាមកាន់កាប់ក្នុងទីក្រុងអាល្លេប៉ូ ប្រទេសស៊ីរី នេះបើយោងប្រភពព័ត៌មានពីអ្នកអង្កេតការណ៍សិទ្ធិមនុស្សក្នុងប្រទេសស៊ីរី។ ការវាយប្រហារតាមអាកាសនេះកើតឡើងក្នុងតំបន់ Al Sakhour និង Al Bab ភាគខាងជើងទីក្រុងនេះ។ ក្រុមដដែលបន្តថា ការវាយប្រហារតាមអាកាសនៅតំបន់ក្បែរនោះ ក៏បានសម្លាប់ជិវិតបុរសម្នាក់ និងកុមារម្នាក់ ព្រមទាំងជាច្រើននាក់ទៀតរងរបួសផងដែរ។ ចំនួនអ្នកស្លាប់ និងរងរបួសផ្សេងទៀតនៅប្រទេសស៊ីរីកាលពីថ្ងៃអង្គារនេះ មានជនស៊ីវិល ៩នាក់រួមទាំងកុមារម្នាក់ដែលស្លាប់ក្នុងការវាយប្រហារតាមអាកាសក្នុងខេត្ត Deir Ezzor និងកុមារ ៣នាក់ទៀតស្លាប់ក្នុងខេត្ត Ma’ra Masrin៕