ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៦
យន្តហោះទម្លាក់គ្រាប់បែក Su-៣៤ របស់ប្រទេសរុស្ស៊ីបើកយុទ្ឋនាការវាយប្រហារតាមអាកាសក្នុងប្រទេសស៊ីរីកាលពីថ្ងៃពុធចេញពីមូលដ្ឋានទ័ពអាកាស Hamadan ភាគខាងលិចប្រទេសអ៊ឺរ៉ង់។ ការវាយប្រហារនេះបានសម្លាប់ពួកជ្រុលនិយមយ៉ាងហោចណាស់ ១៥០នាក់ក្នុងខេត្ត Deir-EZ-Zor ប្រទេសស៊ីរី នេះបើយោងតាមប្រភពព័ត៌មានពី MoD។ យុទ្ឋនាការវាយប្រហារតាមអាកាសដោយយន្តហោះ Sukhoi Su-៣៤ បានវាយប្រហារ និងកំទេចសមាជិកជាច្រើនរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) ក្នុងទីក្រុង Deir-EZ-Zor៕