បុរសប្រដាប់ដោយពូថៅ និងកាំភ្លើងវាយប្រហារមកលើស្ថានីយប៉ូលិសជិតទីក្រុងម៉ូស្គូបណ្តាលឲ្យមន្រ្តី២នាក់រងរបួស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៦

បុរសប្រដាប់ដោយពូថៅ និងកាំភ្លើង២នាក់បានធ្វើការវាយប្រហារមកលើស្ថានីយប៉ូលិសចរាចរណ៍មួយកន្លែងក្នុងទីក្រុងម៉ូស្គូបណ្តាលឲ្យមន្រ្តីប៉ូលិស២នាក់រងរបួស នេះបើយោងតាមប្រភពព័ត៌មានពីក្រុមមន្ត្រីសន្តិសុខ។ ជនប្រដាប់អាវុធទាំង២ត្រូវបានបាញ់សម្លាប់នៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅភាគខាងកើតនៃរដ្ឋធានី ត្រង់កន្លែងស្ថានីយប៉ូលិសចរាចរណ៍មួយកន្លែងលើផ្លូវ Schelkovskoe។ ប្រភពបន្តថាមន្ត្រីប៉ូលិសបានហៅរថយន្តជនសង្ស័យដើម្បីត្រួតពិនិត្យឯកសារភ្លាមៗនោះបុរសនៅក្នុងរថយន្តក៏ចាប់ផ្តើមធ្វើការវាយប្រហារមកលើប៉ូលិស។ ជនប្រដាប់អាវុធម្នាក់ត្រូវបាញ់សម្លាប់ដោយក្រុមប៉ូលិសក្នុងពេលវាយប្រហារនេះ ហើយដែលម្នាក់ទៀតត្រូវសម្លាប់ខណៈព្យាយាមរត់គេចពីការឃុំខ្លួន។ បច្ចុប្បន្នក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមរកមូលហេតុនៅពីក្រោយការវាយប្រហារនេះ៕

Mosco 18-08-16