ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS អះអាងទទួលខុសត្រូវក្នុងការវាយប្រហារមកលើប៉ូលិសចរាចរណ៍នៅប្រទេសរុស្ស៊ី

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៦

កាលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារមកលើមន្រ្តីប៉ូលិសចរាចរណ៍មួយរូបនៅខាងក្រៅទីក្រុងម៉ូស្គូ ដែលចុងក្រោយជនប្រដាប់អាវុធទាំង២ ត្រូវបានបាញ់សម្លាប់នោះ។ ក្រុមសកម្មប្រយុទ្ធបានធ្វើសេចក្តីថ្លែងការណ៍អះអាងតាមរយៈទីភ្នាក់ងារសារព័ត៌មាន Amaq។ ក្នុងសេចក្តីថ្លែងការណ៍របស់ Amaq និយាយថាយុទ្ឋជនក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ២នាក់វាយប្រហារមកលើមន្រ្តីប៉ូលិសរុស្ស៊ីក្នុងតំបន់ Balashikha ភាគខាងកើតទីក្រុងម៉ូស្គូ។ គួរបញ្ជាក់ផងដែរថាជនប្រដាប់ដោយកាំភ្លើង និងពូថៅមិនស្គាល់អត្តសញ្ញាណ ២នាក់នោះបានធ្វើការវាយប្រហារមកលើប៉ូលិសចរាចរណ៍ទីក្រុងម៉ូស្គូកាលពីថ្ងៃពុធ ក្រោយមកក៏ត្រូវបាញ់សម្លាប់ដោយប៉ូលិសនោះ៕

Mosco 19-08-16