ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS វាយប្រហារគ្រាប់បែកអត្តឃាតមកលើកងកម្លាំងលីប៊ីក្នុងទីក្រុង Sirte

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៦

យោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យមន្ទីរពេទ្យម្នាក់និយាយកាលពីថ្ងៃព្រហស្បតិ៍ថាការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតប្រឆាំងនឹងកងកម្លាំងលីប៊ីដែលកំពុងប្រយុទ្ធកំទេចក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ពីបន្ទាយរបស់ពួកគេនៅខាងជើងទ្វីបអាហ្រ្វិកទីក្រុង Sirte សម្លាប់ក្រុមយុទ្ធជនយ៉ាងហោចណាស់ ១២នាក់ និងប្រមាណជាង ៦០នាក់ផ្សេងទៀតរងរបួស។ អ្នកនាំពាក្យបន្តថាអ្នកស្លាប់ និងរងរបួសក្នុងទីក្រុង Sirte កាលពីថ្ងៃព្រហស្បតិ៍គឺបណ្តាលមកពីការវាយប្រហាររថយន្តបំផ្ទុះគ្រាប់បែកអត្តឃាត ២លើកដាច់ដោយឡែកពីគ្នានេះ៕

Sirte 19-08-16