ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៦
សេវាប្រព័ន្ធផ្សព្វផ្សាយលើបណ្តាញសង្គមដ៏ល្បីល្បាញលើពិភពលោកឈ្មោះថា Twitter បានប្រកាសថាក្រុមហ៊ុនរបស់ខ្លួនបានបិទ ២៣៥,០០០គណនីដែលចែកចាយពត៌មានជ្រុលនិយម ជាពិសេសអំពើភេរវកម្មនៅក្នុងអំឡុងពេល៦ខែចុងក្រោយនេះ។ ដើម្បីរួមគ្នាបញ្ឈប់នូវអំពើភេរវកម្មដែលកំពុងតែកើនឡើងយ៉ាងខ្លាំងនេះ ក្រុមហ៊ុន Twitter បានបញ្ជាក់ថាខណៈដែលការងាររបស់យើងនៅមិនទាន់បានបញ្ចប់នៅឡើយ ថ្ងៃនេះយើងសូមធ្វើការប្រកាសថាយើងបានបិទចោលនូវ ២៣៥,០០០គណនីដែលបានរំលោភទៅលើគោលនយោបាយរបស់យើងព្រោះគណនីទាំងនោះបានលើកតម្កើងនូវការផ្សព្វផ្សាយនៃអំពើភេរវកម្មក្នុងរយៈពេល៦ខែចុងក្រោយនេះ បើគិតចាប់ពីខែកុម្ភៈ ឆ្នាំ២០១៦ មក។ វាជាការវិវត្តន៍ខ្លួនម្តងទៀតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះដែលចាប់ផ្តើមបង្ក្រាបទៅលើគណនីដែលប្រើប្រាស់មានគោលដៅសម្រាប់អំពើភេរវកម្ម។ ចំនួនគណនីសរុបដែលត្រូវបានក្រុមហ៊ុន Twitter បិទចោលតាំងពីខែមិថុនា ឆ្នាំ២០១៥ មានចំនួនដល់ទៅ ៣៦០,០០០គណនីហើយ។ Twitter តែងតែប្រតិកម្មទៅលើអ្នកប្រើប្រាស់ដែលតែងតែយកសេវាកម្មរបស់ខ្លួនទៅចែករំលែករកសំឡេងឃោសនាខាងភេរវកម្មវិញដែលជាការបង្ករនូវអំពើវាយប្រហារភេរវកម្មជាច្រើនកន្លែងដែលធ្វើឱ្យរញ្ជួញទៅដល់តំបន់អ៊ឺរ៉ុប មជ្ឈិមបូពា៌ និងសហរដ្ឋអាមេរិច៕