ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៦
រូបថតពីលើអាកាសបានបង្ហាញពីក្រុមសកម្មប្រយុទ្ធ IS បានប្រើប្រាស់ជនស៊ីវិលជាខែលបាំងខ្លួនគេចចេញពីទីក្រុងម៉ានបីជ ភាគខាងជើងប្រទេសស៊ីរី។ កម្លាំងប្រជាធិបតីនៅស៊ីរីបាននិយាយថារូបភាពនេះថតកាលពីថ្ងៃសុក្រ បង្ហាញពីយាន្តជំនិះចំនួនរាប់ពាន់គ្រឿង។ យុទ្ធជនឃើដដែលគាំទ្រដោយអាមេរិច និងក្រុមកម្លាំងតស៊ូអារ៉ាប់ ពុំបានធ្វើការវាយប្រហារនោះទេ ព្រោះនៅតាមយាន្តជំនិះនីមួយៗមានជនស៊ីវិលជាខែលបាំង និងដើម្បីជៀសវាងការបង្កររបួសដល់ជនស៊ីវិលទាំងនោះ។ គេគិតថាក្បួនជំលៀសខ្លួននេះធ្វើដំណើរឆ្ពោះទៅទិសខាងជើង ទៅកាន់ព្រំដែននៃប្រទេសទួរគី។ ក្រុមកម្លាំងប្រយុទ្ធ អេស ឌី អេហ្វ បានគ្រប់គ្រងនៅតំបន់ម៉ានបីជ ក្រោយពីតំបន់នោះទទួលរងការវាយលុកអស់រយៈពេល ១០សប្តាហ៍ពីលើអាកាសដោយកងកម្លាំងចម្រុះដឹកនាំដោយអាមេរិក។ ដោយសារទីក្រុងនេះនឹងត្រូវបានត្រួតត្រា សកម្មជន IS ពី ១០០ ទៅ ២០០គ្រួសារ បានប្រមូលផ្តុំសមាជិកគ្រួសារ អ្នកគាំទ្រទាំងអស់ និងចាប់ជនស៊ីវិលធ្វើជាចំណាប់ខ្មាំង នេះបើយោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យរបស់កងម្លាំងចម្រុះដែលមានមូលដ្ឋាននៅបាដាដ។ អ្នកនាំពាក្យបានបន្ថែមទៀតថាក្រុមជនស៊ីវិលត្រូវបានគេចាប់ដាក់ចូលតាមយាន្តជំនិះនីមួយៗក្នុងដំណើរឆ្ពោះទៅភាគខាងជើង៕